លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ។
១-ការងារវារីវប្បកម្ម ៖
វារីវប្បករចិញ្ចឹមត្រីប្រា ឈ្មោះ ជា ទឺ នៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ លក់ត្រីប្រាបាន ១៥ តោន តម្លៃ៤ ៣០០ រៀល/គ.ក្រ ។
២-ការចូលរួមប្រជុំ ៖
លោក ងិន សុខ នាយរងខណ្ឌ និងលោកសឿវិចិត្រ នាយផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានចូលរួមប្រជុំតម្រង់ទិសនៃការអនុវត្តផែនការសកម្មភាព និងថវិកាកម្មវិធីASPIRE ប្រចាំឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខត្ដ ស្ថិតនៅក្រោមអធិបតីភាព លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម