សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I-ស្ថានភាពទូទៅ
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II-ស្ថានភាពចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III-លទ្ធផលសម្រេចបាន
១-ការងារសុខភាពសត្វ
១.១-ការងារសុខភាពសារធារណៈ
មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
១.២-ការងារបសុព្យាបាល
ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក អុតក្តាម និងដុំពក គោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ÷
-ចាក់សារទឹកបានគោ៨១៥ក្បាល ក្របី១៧៩ក្បាល
-អុតក្តាម បានគោ៥៨ក្បាល
-ដុំពកបានគោ៦១ក្បាល នៅស្រុកមេសាង ស្រុកមេសាង ស្រុកពោធិ៍រៀង និងស្រុកកំចាយមារ ។
២-ការងារប្រជុំ និងផ្សព្វផ្សាយ
- លោកអនុប្រធានការិយាល័យ និងមន្រ្តីកម្មវិធី Aspire ចូលរួមប្រជុំស្តីពីការអនុវត្តសកម្មភាព កម្មវិធីAspireឆ្នាំ២០២២ ។
- មន្រ្តីជំនាញបាន ចុះពិនិត្យមេីលការចិញ្ចឹមគោ និងផ្សព្វផ្សាយពីឡជីវឧស្ម័នដល់កសិករ ឈ្មោះ នឿន រី មានគោចំនួន 05ក្បាល នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ។