សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I-ស្ថានភាពទូទៅ
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃពុធ៦រោច ខែផល្គុន ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II-ស្ថានភាពចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III-លទ្ធផលសម្រេចបាន
១-ការងារសុខភាពសត្វ
១.១-ការងារសុខភាពសារធារណៈ
មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
១.២-ការងារបសុព្យាបាល
ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក អុតក្តាម និងដុំពក គោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ÷
-ចាក់សារទឹកបានគោ២២៤៨៤ក្បាល ក្របី០ក្បាល -អុតក្តាម បានគោ៥៨ក្បាល
-ដុំពកបានគោ១២៤ក្បាល នៅស្រុកព្រះស្តេច ស្រុកមេសាងនិងស្រុកកំចាយមារ ។
២-ការងារផ្សព្វផ្សាយ
មន្រ្តីជំនាញបានចុះផ្សព្វផ្សាយពីការចិញ្ចឹមមាន់ ដល់កសិករ ស៊ាង ឈឿនមានមាន់សរុប 471ក្បាល (មេ 150ក្បាល កូន321ក្បាល )នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុក ពារាំង បានណែនាំពីបច្ចេកទេស និងចែកថ្នាំសម្លាប់មេរោគ ដល់គាត់ ។
៣-ការងារផលិតកម្ម
មន្រ្តីជំនាញបានចុះផ្សព្វផ្សាយពីការសាងសង់ឡរជីវឌស្មន័ នៅភូមិថ្មទ្រាំង ឃុំរក្សជយ័ អ្នកចូលរួម: 4នាក់ ស្រី 1នាក់ អ្នកទទួលយកឡ មាន១គ្រួសារឈ្មោះ សាន់ សាប៊ុន អាយុ មាន គោចំនួន10ក្បាល ។
៤-ការងារមន្ទីរពិសោធន៍
-មន្រ្តីជំនាញបាន សហការណ៍ជាមួយមន្រ្តីវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ បសុព្យាបាល ចុះយកសំណាក លើសត្វ ទាបានចំនួន១០ក្បាល (ដោយដំបាមាត់ និងក្លូអាក់)
-មន្រ្តីជំនាញបានចុះយកវត្ថុវិភាគនៅទីសត្តឃាតស្រុក ស្វាយអន្ទរ លើគោចំនួន៣ក្បាល និងជ្រូកចំនួន១៧ក្បាល ។