កសិករ ឈ្មោះ ឈិន ដារា បានចិញ្ចឹមត្រីអណ្តែង និងអន្ទង់ ក្នុងតង់បា្លស្ទិចចំនួន ០២ តង់ នៅភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង
ចេញ​ផ្សាយ ២៤ មីនា ២០២២
104

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ៖ សម្រាប់ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ។

១-ការងារវារីវប្បកម្ម ៖

កសិករ ឈ្មោះ ឈិន ដារា នៅភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង បានចិញ្ចឹមត្រីអណ្តែងក្នុងតង់បា្លស្ទិចចំនួន ០២ តង់ បានចាប់ត្រីលក់បាន ៤00គក្រ ក្នុងតម្លៃ១០.០០០ រៀល/គ.ក្រ និងបានចិញ្ចឹមអន្ទង់ក្នុងអាងបា្លស្ទិកចំនួន២ អាង បានចាប់អន្ទង់លក់បាន ៥០០ គ.ក្រ ក្នុងតម្លៃ៣០.០០០ រៀល/គ.ក្រ ។

២-ការងារអភិរក្សធនធានជលផល ៖

ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត សង្កាត់ក្រោមឱវាទ បានសហការជាមួមគណៈកម្មការសហគមន៍នេសាទបឹងស្នេហ៍ធាយ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំធាយចុះត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផល នៅចំណុចអន្លង់តាញាណ ភូមិកំពង់ស្លែង ឃុំធាយស្រុកបាភ្នំ ដោយ អនុវត្តបានចំនួន ០១ ករណី វត្ថុតាងត្រូវបានរុះរើបំផ្លាញចោលនៅកន្លែងនេសាទរួមមាន ៖ សម្រាស់ ទំហំ ៨៧០ ម៉ែត្រការេ ។

ចំនួនអ្នកចូលទស្សនា
Flag Counter