ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលពារាំង ទួលតាកែវចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅចំណុចអន្លុងថ្ម ស្ថិតក្នុងកន្លែងអភិរក្សជលផលក្បាលខ្មោច អនុវត្តបានចំនួន០១ ករណី
ចេញ​ផ្សាយ ១៧ មីនា ២០២២
147

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ការងារអភិរក្សប្រភពធនធានជលផល ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលពារាំង ទួលតាកែវចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅចំណុចអន្លុងថ្ម ភូមិពាមស្ដី ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ស្ថិតក្នុងកន្លែងអភិរក្សជលផលក្បាលខ្មោច អនុវត្តបានចំនួន០១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង។

វត្ថុតាងត្រូវបានបំផ្លាញចោលនៅកន្លែងនេសាទ មាន ៖

1-លូស្បៃនិងចំនួន១៨ មាត់

2-របាំងស្បៃមុងប្រវែង៩៥០ ម៉ែត្រ

3-បង្គោផលចម្រឹងចំនួន៣១០ ដើម

4-ចាក់លែងត្រីចម្រុះទម្ងន់២០ គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter