ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលពារាំង ទួលតាកែវ ចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅនិងកន្លែងអភិរក្សជលផលបឹងចក អនុវត្តបានចំនួន០១ ករណី
ចេញ​ផ្សាយ ១៥ មីនា ២០២២
145

សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ការងារការពាប្រភពធនធានជលផល៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលពារាំង ទួលតាកែវចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅចំណុចចារជ្រុំ ភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ក្នុងកន្លែងអភិរក្សជលផលបឹងចក អនុវត្តបានចំនួន០១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង។ វត្ថុតាងត្រូវបានបំផ្លាញចោលនៅកន្លែងនេសាទ មាន ៖

1-លូស្បៃនិងចំនួន១៣ មាត់

2-របាំងស្បៃមុងប្រវែង៧៨០ ម៉ែត្រ

3-បង្គោផលចម្រឹងចំនួន២៦០ ដើម

4-ចាក់លែងត្រីចម្រុះទម្ងន់២០ គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter