មន្ត្រីជំនាញបានបន្តយុទ្ធនាការចុះផ្សបផ្សាយពីវិធានការការពារ និងចាក់វ៉ាក់សាំងការពារជម្ងឺដុំពកលើស្បែក និងជម្ងឺសារទឹកសត្វគោ ក្របី ជួនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ១៤ មីនា ២០២២
174

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង

I- ស្ថានភាពទូទៅ

-ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយា ល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II- ស្ថានភាពចិញ្ចឹមសត្វ

ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។

III- លទ្ធផលសម្រេចបាន

១- ការងារសុខភាពសត្វ

១.១- ការងារសុខភាពសារធារណះ ៖ មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

១.២- ការងារបសុព្យាបាល៖ ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក និងដុំពក គោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន 

- ចាក់សារទឹកបានគោ២២៤ក្បាល ក្របី២៨ក្បាល

- ដុំពកបានគោ០ក្បាល នៅក្រុងព្រៃវែង និងស្រុកស្វាយអន្ទរ ។

២-ការងារផ្សព្វផ្សាយ

មន្រ្តីជំនាញបានចុះផ្សព្វផ្សាយពីការចិញ្ចឹមមាន់ ដល់កសិករ ថេន ផល្លី ចិព្ចឹាមមាន់ស្រែតាមបែបជីវសុវតិភាពនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែមាន សរុប៥៤៥ក្បាល (មាន់មេ៨0ក្បាល មាន់ ឈ្មោល១៥ក្បាល កូនមាន់ ៤៥០ក្បាល) កសិករ និល សុភាព នៅភូមិ តាគោក ឃុំស្ដៅកោង មានមាន់សាច់ចំនួន100ក្បាល កូនមាន់ ចំនួន150ក្បាល កសិករ សារិន ហូ មានមាន់សរុប 185ក្បាល (មេ33ក្បាល ជំទង់70ក្បាល កូន82 ក្បាល) នៅភូមិស្នាយភ្លេីង ឃុំព្រៃព្នៅ ស្រុកពារាំង បានធ្វើការផ្សព្វផ្សាយពីរបៀប ផ្សំចំណី ការចាក់ថ្នាំការពារ ការទំលាក់បរាសិត វិធានជីវសុវត្ថភាព និងចែកថ្នាំសម្លាប់មេរោគ ។

៣-ការងារផលិតកម្ម

- មន្រ្តីជំនាញបានចុះបង្កាត់និម្មិតគោ បាន1ក្បាល និងពិនិត្យផ្ទៃពោះគោ១ក្បាល នៅខេត្តស្វាយរៀង បង្កាត់សិប្បនិម្មិតគោ ១ក្បាលទៀតនៅស្រុកកំចាយមារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter