សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I-ស្ថានភាពទូទៅ៖
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាជនរស់នៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃពុធ១៤រោច ខែមាឃ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II-ស្ថានភាពចិញ្ចឹមសត្វ៖
ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III-លទ្ធផលសម្រេចបាន៖
១- ការងារសុខភាពសត្វ
១.១-ការងារសុខភាពសារធារណះ
មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។ ១.២-ការងារបសុព្យាបាល៖ ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក និងអុតក្តាមគោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ÷
- ចាក់សារទឹកបានគោ៥៥៧ក្បាល ក្របី២៣ក្បាល
- អុតក្តាមបានគោ៥២ក្បាល ក្របី២៣ក្បាល នៅស្រុកពាមជរ ស្រុកស្វាយអន្ទរ ស្រុកកំចាយមារ។
២-ការងារផ្សព្វផ្សាយ៖
ចុះពិនិត្យការចិញ្ចឹមមាន់ពងរបស់កសិករសេង រា៉ នៅភូមិព្រៃស្នៀត ស្រុកពារាំង មានមាន់៦៥០០ក្បាល កសិករ ម៉េង នាង នៅភូមិត្នោតស្វាយ ស្រុកបាភ្នំ មានមាន់មេ បា ២៦០ក្បាល និងកូន៦៥០ក្បាល និងកសិករ ឈ្មោះ ហូង ស្រីនាង នៅភូមិព្រៃព្នៅ ស្រុក ពារាំង មានជ្រូក15ក្បាល បានណែនាំពីការចាក់វ៉ាក់សាំង ការធ្វើអនាមយ័ និងវិធានជីវសុវត្ថភាព ។
៣-ការងារផលិតកម្ម៖
- មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតគោបាន២ក្បាល នៅស្រុកកំចាយមារ ។
- បានចុះពិនិត្យការដាំស្មៅ របស់កសិករ មាន លៀង នៅភូមិកណ្តាលឃុំព្រៃរំដេង ដាំស្មៅពូជឃីងក្រាសលើផ្ទៃដី ១៥អា មានគោ១៨ក្បាល និងកសិករ សុច ផាន នៅភូមិព្រឹច ឃុំច្រេស ដាំស្មៅពូជពន្លូតលក្ខ័ លើផ្ទៃដី២០អា មានគោ១៦ក្បាល។