សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I- ស្ថានភាពទូទៅ
- ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរបានចង្អុរបង្ហាញ និងបង្កភាពងាយស្រួលដល់ការិយា ល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃព្រហស្បត្តិ៍៨រោច ខែមាឃ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី24ខែកុម្ភះ ឆ្នាំ2022នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II- ស្ថានភាពចិញ្ចឹមសត្វ
- ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III- លទ្ធផលសម្រេចបាន
១- ការងារសុខភាពសត្វ
១.១- ការងារសុខភាពសារធារណះ
- មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
១.២- ការងារបសុព្យាបាល
ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក និងដុំគោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ÷
- ចាក់សារទឹកបានគោ៤៤២ក្បាល ក្របី៦ក្បាល
- ដុំពកបានគោ២៦៣ក្បាល នៅស្រុកស្វាយអន្ទរ និងស្រុកព្រះស្តេច ។