សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
I-ស្ថានភាពទូទៅ
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្ត និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃអង្គារ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II-ស្ថានភាពចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III- លទ្ធផលសម្រេចបាន
១- ការងារសុខភាពសត្វ
១.១-ការងារសុខភាពសារធារណះ
មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
១.២-ការងារបសុព្យាបាល
ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក និងដុំគោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ÷
-ចាក់សារទឹកបានគោ745ក្បាល ក្របី27ក្បាល
-ដុំពកបានគោ149ក្បាល នៅស្រុកពាមជរ ស្រុកស្វាយអន្ទរ ស្រុកមេសាង ស្រុកកំពង់ត្របែក និងស្រុកពោធិ៍រៀង។
២-ការងារផ្សព្វផ្សាយ
ចុះពិនិត្យការចិញ្ចឹមជ្រូករបស់កសិករនៅស្រុកមេសាង មានជ្រូកមេ២០ក្បាល និងកូន៤៣ក្បាល បានផ្ដល់បច្ចេកទេសចិញ្ចឹម ការថែទាំកូនជ្រូក ការចាក់ជាតិដែក ការចាក់វ៉ាក់សាំង ។ និងពិនិត្យការចិញ្ចឹមទា របស់កសិករ ម៉េង ហ៊ាង មានទា៥៦០០ក្បាលនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ បានណែនាំពីវិធានជីវសុវត្ថិភាព ។
៣-ការងារមន្ទីរពិសោធន៍
មន្រ្តីជំនាញបានចុះយកសំណាក លើគោបាន៥ សំណាក និងលើជ្រូកបាន១៥សំណាក នៅសត្តឃាតស្វាយអន្ទរ ស្រុកស្វាយអន្ទរ ។
៤-ការងារផលិតកម្ម
មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតគោបាន១ក្បាល នៅស្រុកកំចាយមារ ។