ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅនឹងកន្លែង អនុវត្តបានចំនួន០១ ករណី
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២២
119

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ៖

ថ្ងៃព្រហស្បត៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ការងារការពារ និងអភិរក្សប្រភពធនធានជលផល ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍អង្គរអង្គ ឃុំអង្គរអង្គ ស្រុកពាមជរ អនុវត្តបានចំនួន០១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ដោយបានរុះរើបំផ្លាញចោលឧបករណ៍ស្បៃមុងនៅនឹងកន្លែងមាន ៖

១. លូស្បៃមុងចំនួន១៤ មាត់

២. របាំងស្បៃមុងប្រវែង១.០៨០ ម៉ែត្រ

៣. បង្កោលចម្រឹងចំនួន ៣៥០ ដើម

៤. ចាក់លែងត្រីចម្រុះ ២០ គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter