មន្រ្តីជំនាញបានបន្តយុទ្ធនាការចុះចាក់វ៉ាក់សាំងសារទឹក និងដុំពកលើស្បែកសត្វគោ ក្របី ជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២២
129

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ៖

I- ស្ថានភាពទូទៅ

- ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅជនបទ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែង នៅថ្ងៃព្រហស្បត្តិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ ២០២២នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II- ស្ថានភាពចិញ្ចឹមសត្

- ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា1.060.177ក្បាល មាន់2.818.747ក្បាល ។

III- លទ្ធផលសម្រេចបាន

១- ការងារសុខភាពសត្វ

១.១- ការងារសុខភាពសារធារណៈ 

- មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

១.២- ការងារបសុព្យាបាល

- ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក និងដុំពកលើស្បែកគោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ÷

+ ចាក់សារទឹកបានគោ១១៧៣ក្បាល ក្របី១៩ក្បាល

+ ដុំពកបានគោ៤៨៦ក្បាល នៅស្រុកកំពង់ត្របែក ស្រុកពារាំង ស្រុកពាមជរ ស្រុកមេសាង ។

២-ការងារផ្សព្វផ្សាយ

-ចុះពិនិត្យការចិញ្ចឹមជ្រូក បាន១៦គ្រួសារ មានជ្រូកសរុប២៥៥ក្បាល (មេ២៧ កូន១០២ សាច់១២៦)នៅ ស្រុកពោធិ៍រៀង ស្រុកស៊ីធរកណ្តាល និងស្រុកបាភ្នំ ។ បានចែកថ្នាំសម្លាប់មេរោគ និងណែនាំពីវិធានជីវសុវត្ថិភាព ការចាក់វ៉ាក់សាំង និងវិធានការការពារជំងឺ ។

ចំនួនអ្នកចូលទស្សនា
Flag Counter