ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅនឹងកន្លែង អនុវត្តបានចំនួន០១ ករណី
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០២២
126

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ៖

ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ការងារការពារ និងអភិរក្សប្រភពធនធានជលផល ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍រក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ អនុវត្តបានចំនួន០១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ដោយបានរុះរើបំផ្លាញចោលឧបករណ៍ស្បៃមុងនៅនឹងកន្លែងរួមមាន ៖

១-លូស្បៃមុងចំនួន១៩ មាត់

២-របាំងស្បៃមុងប្រវែង១.៨៧០ ម៉ែត្រ

៣-បង្កោលចម្រឹងចំនួន ៤០០ ដើម

៤-ចាក់លែងត្រីចម្រុះ ១៥ គីឡូក្រាម

៥-បានរក្សាទុកស្បៃមុងមានគុណភាពល្អប្រវែង១០០ ម៉ែត្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter