ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅនឹងកន្លែង អនុវត្តបានចំនួន០១ ករណី
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០២២
130

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ៖

សម្រាប់ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ទី១ ការចូលរួមប្រជុំ និងបណ្ដុះបណ្ដាល ៖

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចូលរួមប្រជុំស្ដីពីសេចក្ដីព្រាងសេចក្ដីណែនាំអន្តរក្រសួងស្ដីពីគោលការណ៍ និងនីតិវិធី និងស្តង់ដារសេវាកម្មសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្ដមុខងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពឯកឧត្ដម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមZoom។

ទី២ ការងារការពារ និងអភិរក្សប្រភពធនធានជលផល ៖

ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍បឹងស្នេហ៍ធាយ ឃុំធាយ ស្រុកបាភ្នំ អនុវត្តបានចំនួន០១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ដោយបានរុះរើបំផ្លាញចោលឧបករណ៍ស្បៃមុងនៅនឹងកន្លែងមាន ៖

១. លូស្បៃមុងចំនួន១0 មាត់

២. របាំងស្បៃមុងប្រវែង៧៥០ ម៉ែត្រ

៣. បង្កោលចម្រឹងចំនួន ២៥០ ដើម

៤. ចាក់លែងត្រីចម្រុះ ១០ គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter