សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
I- ស្ថានភាពទូទៅ
- ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារដល់ប្រជាពលរដ្ឋនៅជនបទ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានខាងក្រោម ៖
II- ស្ថានភាពចិញ្ចឹមសត្វ
- ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III- លទ្ធផលសម្រេចបាន
១- ការងារសុខភាពសត្វ
១.១- ការងារសុខភាពសារធារណះ
- មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
១.២- ការងារបសុព្យាបាល
- ការិយាល័យបានចុះយុទ្ធនាការ ចាក់វ៉ាក់សាំងសារទឹក និងដុំពកលើស្បែកគោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ÷
+ ចាក់សារទឹកបានគោ៣២៣ក្បាល ក្របី២៥០ក្បាល
+ ដុំពកបានគោ១២៥ក្បាល នៅស្រុកកំពង់ត្របែក។
២-ការងារផ្សព្វផ្សាយ
-ចុះពិនិត្យការចិញ្ចឹមជ្រូករបស់កសិករ គិត អាននៅ ភូមិព្រៃគុយ ឃុំត្រពាំងស្រែ មានជ្រូកសាច់៣១ក្បាល មេ៧ក្បាល កសិករ តេង ចន្ថា មានជ្រូកសាច់ ១២០ក្បាលនិងកសិករស្រុកកំចាយមារ៧គ្រួសារមានជ្រូកសរុប ៨៧ក្បាល បានចែកថ្នាំសម្លាប់មេរោគ និងណែនាំពីវិធានជីវសុវត្ថិភាព។