ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍បឹងស្នេហ៍ធាយ អនុវត្តបានចំនួន០១ ករណី
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២២
159

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ការងារការពារ និងអភិរក្សប្រភពធនធានជលផល ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍បឹងស្នេហ៍ធាយ ឃុំធាយ ស្រុកបាភ្នំ អនុវត្តបានចំនួន០១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ដោយបានរុះរើបំផ្លាញចោលឧបករណ៍ស្បៃមុងនៅនឹងកន្លែងរួមមាន ៖

1-លូស្បៃមុងចំនួន១២ មាត់

2-របាំងស្បៃមុងប្រវែង១.០៥០ ម៉ែត្រ

3-បង្កោលចម្រឹងចំនួន ២៥០ ដើម

4-ចាក់លែងត្រីចម្រុះ ១០ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter