ចុះមន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលបានចុះណែនាំពីបច្ចេកទេសការចិញ្ចឹមជ្រូក វិធានការជីវសុវត្តិភាព និងផ្តល់ថ្នាំសម្លាប់មេរោគ ជូនដល់កសិករ
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២២
150

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល

I-ស្ថានភាពទូទៅ

ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃចន្ទ១៤កើត ខែមាឃ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II-ស្ថានភាពចិញ្ចឹមសត្វ

-ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។

III-លទ្ធផលសម្រេចបាន

១-ការងារសុខភាពសត្វ

១.១-ការងារសុខភាពសារធារណះ មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

១.២-ការងារបសុព្យាបាល ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក និងដុំគោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ÷

-ចាក់សារទឹកបានគោ៤៨៣ក្បាល ក្របី១៦ក្បាល

-ដុំពកបានគោ០ក្បាល នៅស្រុកពាមជរ កំចាយមារ និងស្រុកមេសាង។

២-ការងារផ្សព្វផ្សាយ

-ចុះពិនិត្យការចិញ្ចឹមជ្រូករបស់កសិករ រ៉ុង ស៊េរី នៅ ដំណាក់សេរី ឃុំស្មោងត្បូង មានជ្រូកសាច់២៣ក្បាល និងកសិករ មឿន រី មានជ្រូកសរុប33ក្បាល(មេ5ក្បាល កូន17ក្បាល ជំទង់11ក្បាល) នៅភូមិព្រែការដ្ឋ ឃុំកំពង់ប្រាំង ស្រុកពារាំង បានចែកថ្នាំសម្លាប់មេរោគ និងណែនាំពីវិធានជីវសុវត្ថិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter