មន្រ្តីជំនាញបាន សហការណ៍ជាមួយ មន្រ្តីនៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ និងមន្រ្តីខាងប៉ាស្ទរ័ ចុះយកសំណាក លើសត្វ មាន់និងទា
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
112

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល

I- ស្ថានភាពទូទៅ

- ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃសុក្រ១០កើត ខែមាឃ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II- ស្ថានភាពចិញ្ចឹមសត្វ ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។

III- លទ្ធផលសម្រេចបាន

១- ការងារសុខភាពសត្វ

១.១- ការងារសុខភាពសារធារណះ មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

១.២- ការងារបសុព្យាបាល - ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក និងដុំគោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ÷

+ ចាក់សារទឹកបានគោ415ក្បាល ក្របី35ក្បាល

+ ដុំពកបានគោ75ក្បាល នៅស្រុកពាមជរ។

២-ការងារផ្សព្វផ្សាយ ចុះពិនិត្យការចិញ្ចឹមជ្រូករបស់កសិករ លន់ ធឿននៅ ភូមិឬស្សីស្លាប់ ឃុំជ្រៃ មានមេជ្រូក៨ក្បាល និងកូនកើតបាន៣៤ក្បាល បានផ្ដល់បច្ចេកទេសចិញ្ចឹម ការថែទាំកូនជ្រូក ការចាក់ជាតិដែក ការចាក់វ៉ាក់សាំង ។ និងពិនិត្យការចិញ្ចឹមទា របស់កសិករ នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ បានណែនាំពីវិធានជីវសុវត្ថិភាព ។តាមការ សាកសួរកសិករចិញ្ចឹមទា យកស៊ុត ឃើញថាស៊ុត លេខ មួយ1គ្រាប់ តម្លៃ 400រៀល ស៊ុត លេខពីរ1គ្រាប់ តម្លៃ 380រៀល តំលៃថ្លៃជាងមុន ។

៣- ការងារមន្ទីរពិសោធន៍ មន្រ្តីជំនាញបាន សហការណ៍ជាមួយ មន្រ្តីនៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ និងមន្រ្តីខាងប៉ាស្ទរ័ ចុះយកសំណាក លើសត្វ មាន់និងទា នៅភូមិ ទព័ស្ដេច ឃុំ ធាយ បាន:ទា ចំនួន 9ក្បាល និងមាន់ ចំនួន 51ក្បាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter