ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលទួលតាកែវ ស្រុកពារាំង ចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅកន្លែងអនុវត្តបានចំនួន ០២ ករណី
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
139

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ការងារការពារ និងអភិរក្សប្រភពធនធានជលផល ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលទួលតាកែវ ពារាំង ចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍កន្ទិលសែនជ័យ ឃុំព្រៃកជ្រៃ ស្រុកពោធិ៍រៀង អនុវត្តបានចំនួន ០២ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង និងឆក់ ដោយបានរុះរើបំផ្លាញចោលឧបករណ៍ស្បៃមុង ឆក់នៅនឹងកន្លែងរួមមាន

1-ដុំអាំងវែរទ័រចំនួន ០១ គ្រឿង

2-អាគុយ៤០អំពែរចំនួន០១ គ្រឿង

3-ដងឆក់ចំនួន០២ ដើម

4-ខ្សែភ្លើងប្រវែង៦ ម៉ែត្រ

5-លូស្បៃមុងចំនួន០៩ មាត់

6-របាំងស្បៃមុងប្រវែង៤៥០ ម៉ែត្រ

7-បង្កោលចម្រឹងចំនួន ១៥០ ដើម

8-ចាក់លែងត្រីចម្រុះ ១០ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter