សិក្ខាសាលាពិគ្រោះ យោបល់ ស្តីពី"ការសិក្សាតំបន់ដាំដុះថ្មីៗនិងដំណាំមានសក្តានុពលសម្រាប់ការធ្វើពិពិធកម្មកសិកម្ម"
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២២
133

នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានរៀបចំសិក្ខាសាលា ពិគ្រោះ យោបល់ ស្តីពី"ការសិក្សាតំបន់ដាំដុះថ្មីៗនិងដំណាំមានសក្តានុពលសម្រាប់ការធ្វើពិពិធកម្មកសិកម្ម" សម្រាប់ ជាគោល នយោបាលនិងធាតុចូលជាមូលដ្ឋាន សម្រាប់ រៀបចំ កម្មវិធីASPIRE ជំហានបន្ទាប់ ក្រោមអធិបតីភាព លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក ច័ន្ទ សុផល នាយកមជ្ឍមណ្ឌលសិក្សាគោលនយោបាយ លោកសំ សារុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

សិក្ខាសាលានេះរៀបចំឡើង ក្រោមការសម្របសម្រួលពី "មជ្ឍមណ្ឌល សិក្សាគោលនយោបាយ" និងមានការចូលរួមពី ប្រធាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុក អ្នកផលិត អ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម អង្គការក្រៅរដ្ឋាភិបាល និងអ្នកផ្តល់សេវាកម្មនៅក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពត។

ចំនួនអ្នកចូលទស្សនា
Flag Counter