សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល
I- ស្ថានភាពទូទៅ
- ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃអង្គារ៧កើត ខែមាឃ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II- ស្ថានភាពចិញ្ចឹមសត្វ ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែង -គោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III- លទ្ធផលសម្រេចបាន
១- ការងារសុខភាពសត្វ
១.១- ការងារសុខភាពសារធារណះ មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
១.២- ការងារបសុព្យាបាល - ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក និងដុំគោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ÷
+ ចាក់សារទឹកបានគោ684ក្បាល ក្របី40ក្បាល
+ ដុំពកបានគោ0ក្បាល នៅស្រុកពាមជរ។
- ចុះពិនិត្យ និងព្យាបាលគោឈឺ២ក្បាល ១នៅភូមិព្រែកក្រូច ឃុំព្រែកតាសរ ម្ចាស់ឈ្មោះសុង ខេង និងភូមិច្រំាងទទឺង ឃុំព្រែអន្ទះ ម្ចាស់ឈ្មោះ.រី សង្ស័យជំងឺដុំពក ។
៣- ការងារផលិតកម្ម ចុះត្រួតពិនិត្យជួសជុល ឡជីវឧស្ម័ន ដែលមិនមានហ្គាស នៅភូមិបឹងលែង ឃុំជ្រៃឃ្មុំ ស្រុក ស៊ីធរកណ្តាល បញ្ហា លាមកគោឡើងមកស្ទះបិទជិតទុយោចេញហ្គាស ឥឡូវជួសជុលរួចរាល់ហើយ ។