លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ការងារការពារ និងអភិរក្សប្រភពធនធានជលផល ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលទួលតាកែវ ពារាំង ចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅចំណុច តំបន់អភិរក្សជលផលក្បាលខ្មោច អនុវត្តបានចំនួន ០១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ដោយបានរុះរើបំផ្លាញចោលឧបករណ៍ស្បៃមុងនៅនឹងកន្លែងមាន ៖
1-លូស្បៃមុងចំនួន១៩ មាត់
2-របាំងស្បៃមុងប្រវែង៩៥០ ម៉ែត្រ
3-បង្កោលចម្រឹងចំនួន ៣២០ ដើម
4-ចាក់លែងត្រីចម្រុះ ១០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម