សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល
I- ស្ថានភាពទូទៅ៖
- ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃព្រហស្បត្តិ៍២កើត ខែមាឃ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II- ស្ថានភាពចិញ្ចឹមសត្វ ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III- តំលៃសត្វ សាច់ និងផលិតផលសត្វ៖
- សាច់គោ១គ.ក្រ ៤៥០០០រៀល
- សាច់ជ្រូក ១គ.ក្រ ២៧០០០រៀល
- សាច់មាន់ស្រែ ១គ.ក្រ ២៨០០០រៀល
- សាច់មាន់៣ឈាម ១គ.ក្រ ១៧៥០០រៀល
- ជ្រូករស់(កសិករ) ១គ.ក្រ៩០០០-៩៥០០រៀល
- ជ្រូករស់(ក្រុមហ៊ុន) ១គ.ក្រ ១១០០-១១៥០០រៀល
- មាន់ស្រែ ១គ.ក្រ ២០០០០រៀល
- មាន់៣ឈាម ១គ.ក្រ ១៤០០០រៀល
- ស៊ុតទាលេខ1តម្លៃ1គ្រាប់360រៀល លេខ2តម្លៃ 1គ្រាប់340រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់360 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ320រៀល
IV- លទ្ធផលសម្រេចបាន៖
១- ការងារសុខភាពសត្វ
១.១-ការងារសុខភាពសារធារណះ មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
១.២-ការងារបសុព្យាបាល
- ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក និងដុំពកលើស្បែកគោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ÷
- ចាក់សារទឹកបានគោ៤២៥ក្បាល ក្របី៦៦ក្បាល
- ដុំពកលើស្បែកបានគោ៩២ក្បាល នៅស្រុកស៊ីធរកណ្តាល ស្រុកពោធិ៍រៀង ស្រុកពារាំង និងស្រុកមេសាង ។