សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល
I- ស្ថានភាពទូទៅ
- ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃអង្គារ១៥រោច ខែបុស្ស ឆ្នាំឆ្កូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២ខែកុម្ភះ ឆ្នាំ២០២២ នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II- ស្ថានភាពចិញ្ចឹមសត្វ៖ - ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។
III- តំលៃសត្វ សាច់ និងផលិតផលសត្វ - សាច់គោ១គ.ក្រ ៤៥០០០រៀល - សាច់ជ្រូក ១គ.ក្រ ២៧០០០រៀល - សាច់មាន់ស្រែ ១គ.ក្រ ២៨០០០រៀល - សាច់មាន់៣ឈាម ១គ.ក្រ ១៧៥០០រៀល - ជ្រូករស់(កសិករ) ១គ.ក្រ៩០០០-៩៥០០រៀល - ជ្រូករស់(ក្រុមហ៊ុន) ១គ.ក្រ ១១០០-១១៥០០រៀល - មាន់ស្រែ ១គ.ក្រ ២០០០០រៀល - មាន់៣ឈាម ១គ.ក្រ ១៤០០០រៀល - ស៊ុតទាលេខ1តម្លៃ1គ្រាប់360រៀល លេខ2តម្លៃ 1គ្រាប់340រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់360 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ320រៀល
IV- លទ្ធផលសម្រេចបាន
១- ការងារសុខភាពសត្វ
១.១- ការងារសុខភាពសារធារណះ ៖ មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។ ១.២- ការងារបសុព្យាបាល - ការិយាល័យបានចុះយុទ្ធនាការណ៍ ចាក់វ៉ាក់សាំងសារទឹក និងដុំគោ ក្របី ដែលមានការចូលរួមពីមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលចាក់បាន ចាក់សារទឹកបានគោ៧០១ក្បាល ក្របី៨១ក្បាល - ដុំពកបានគោ១៦៥ក្បាល នៅស្រុកកំពង់ត្របែក ស្រុកពារាំង ស្រុកពាមជរនិងស្រុកព្រះស្តេច ។
២- ការងារផ្សព្វផ្សាយ ៖ ចុះពិនិត្យ និងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមសត្វបាន២គ្រួសារ ១កសិករ សារិន ហូ ចិញ្ចឹមមាន់១៧៥ក្បាល(មេ៣០ ជំទង់៦៥ និងកូន៨០) ២កសិករ នី នាំង ចិញ្ចឹមជ្រូក៣៤ក្បាល(មេ៥ បា៦ កូន២៣) បានណែនពីការប្រើប្រាស់វ៉ាក់សាំង ការទំលាក់បរាសិត ការបាញ់ថ្នាំសំលាប់មេរោគ និងការអនុវត្តវិធានជីវសុវត្ថិភាព ។
៣- ការងារផលិតកម្ម ៖
- បង្កាត់សិប្បនិម្មិតបាន២ក្បាល គោ១ ក្របី១ នៅខេត្តកណ្តាល ។
- ពិនិត្យការដាំស្មៅចំណីសត្វនៅស្រុកកំពង់ត្របែកលើផ្ទៃដី២០អា គាត់មានគោ១៧ក្បាល និងស្រុកស៊ីធរកណ្តាលរបស់កសិករ សុផល មានផ្ទៃដីដាំស្មៅ ៣០អា មានគោ២៧ក្បាល បានណែនាំឲ្យគាត់ពង្រីកផ្ទៃដីសំរាប់ដាំស្មៅ ពង្រីកពូជបន្ថែមទៀត និងណែនាំឲ្យគាត់ធ្វើឡជីវឧស្ម័ន ។