មហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មបាភ្នំមានជ័យ
ចេញ​ផ្សាយ ២៥ មករា ២០២២
204

ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ២៥ ខែមករា ឆ្នាំ២០២២ លោក ជុំ ច័ន្ទតារា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និង ប្រធាន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានអញ្ជើញចូលរួម មហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មបាភ្នំមានជ័យ ស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ក្រោមអធិបតីភាព លោក ជុំ ច័ន្ទតារា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង លោកស្រី ឈុនលី អភិបាលរងនៃគណ:អភិបាល ស្រុកបាភ្នំ និងលោក ព្រំ សូផាត ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាភ្នំ ។

-ដើម្បីបង្ហាញលទ្ធផលបានអនុវត្តរយ:ពេល១ឆ្នាំ គឺ២០២១ លើកទិសដៅបន្តឆ្នាំ២០២២ និងបានចែកភាគលាភជូនសមាជិកសហគមន៍

-សហគមន៍មានមុខរបរ ផ្គត់ផ្គង់ធាតុចូលកសិកម្ម ទីផ្សារស្រូវពូជ ផ្គត់ផ្គង់ថ្នាំង និងវ៉ាក់សាំងសត្វ ប្រវ៉ាស់គោ និងផ្គត់ផ្គង់ជី។

-ក្នុងឆ្នាំ២០២១ សហគមន៍រកប្រាក់ ចំណេញសុទ្ធបានចំនូន ៤៨ ៥៤៥ ០០០រៀល។

-ប្រាក់ចំណេញក្នុង ១ភាគហ៊ុនបាន ១៣ ៩០០រៀល (តម្លៃ១ភាគហ៊ុន ៤០ ០០០រៀល)។

-សហគមន៍បានលើកទិសដៅ២០២២ មានផ្គត់ផ្គង់ជី ចំនួន ៥ ៧០០បាវ ទីផ្សារពូជស្រូវចំនួន៦៧៥តោន និងមុខរបរប្រវ៉ាស់មេគោ ចំនួន៦ក្បាល។

-មុខរបរខាងលើនឹងគ្រោងអោយបានប្រាក់ចំណេញពីមុខរបរ ចំនួន១១០លានក្នុង២០២២។

សមាសភាពអញ្ជើញចូលរួមសរុប ១២៨នាក់(ស្រី ៣១នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter