មន្ត្រីជំនាញបន្តយុទ្ធនាការផ្សព្វផ្សាយ និងចុះចាក់វ៉ាក់សាំងការការពារជម្ងឺសារទឹក និងជម្ងឺដុំពកលើស្បែក(LSD) សត្វគោ ក្របី ជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ២៤ មករា ២០២២
141

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល

I- ស្ថានភាពទូទៅ ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២២ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II- ស្ថានភាពចិញ្ចឹមសត្

ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។

III- តំលៃសត្វ សាច់ និងផលិតផលសត្វ 

- សាច់គោ១គ.ក្រ ៤៥០០០រៀល - សាច់ជ្រូក ១គ.ក្រ ២៧០០០រៀល - សាច់មាន់ស្រែ ១គ.ក្រ ២៨០០០រៀល - សាច់មាន់៣ឈាម ១គ.ក្រ ១៧៥០០រៀល - ជ្រូករស់(កសិករ) ១គ.ក្រ៩០០-៩៥០០រៀល - ជ្រូករស់(ក្រុមហ៊ុន) ១គ.ក្រ ១១០០-១១៥០០រៀល - មាន់ស្រែ ១គ.ក្រ ២០០០០រៀល - មាន់៣ឈាម ១គ.ក្រ ១៤០០០រៀល - ស៊ុតទាលេខ1តម្លៃ1គ្រាប់360រៀល លេខ2តម្លៃ 1គ្រាប់340រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់360 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ320រៀល

IV- លទ្ធផលសម្រេចបាន

១- ការងារសុខភាពសត្វ

១.១-ការងារសុខភាពសារធារណះ ៖ មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

១.២- ការងារបសុព្យាបាល លោកប្រធានការិយាល័យបានដឹកនាំមន្រ្តីជំនាញភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពក និងសារទឹកគោក្របី៖ លទ្ធផលចាក់បានសារទឹកបានគោ៣៣១ក្បាល ក្របី៤ក្បាល និងជំងឺដុំពកបានគោ២១៦ក្បាល នៅស្រុកព្រះស្តេច ស្រុកពាមរក៍ និងស្រុកស្វាយអន្ទរ ។

២-ការងារផ្សព្វផ្សាយបច្ចេកទេស លោកប្រធានការិយាល័យបានដឹកនាំមន្រ្តីជំនាញ ៖ចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នែការប្រប្រាស់ឡជីវ ឧស្ម័ន និងការបង្កាត់សិប្បនិម្មិតគោ នៅភូមិកណ្តាល ស្រុកព្រះស្តេច និងភូមិព្រៃខ្លា ស្រុកពាមរក៍ ដោយមានការចូលរូមពីលោកអភិបាលរងស្រុក លោកមេភូមិ លោកមេឃុំ ពេទ្យសត្វភូមិ និងប្រជាពលរដ្ឋ២៩នាក់ ស្រី១៩នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter