រដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅព្រែកឈូងពោធិ៍ ឃុំរាធរ ស្រុកព្រះស្ដេច អនុវត្តបានចំនួន១ ករណី
ចេញ​ផ្សាយ ២១ មករា ២០២២
123

លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ការងារការពារប្រភពធនធានជលផល៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅព្រែកឈូងពោធិ៍ ឃុំរាធរ ស្រុកព្រះស្ដេច អនុវត្តបានចំនួន១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង។

វត្ថុតាងត្រូវបានរុះរើបំផ្លាញចោលនៅកន្លែងនេសាទមាន ៖

1-លូស្បៃមុងចំនួន១៧ មាត់

2-របាំងស្បៃមុងប្រវែង៧០០ ម៉ែត្រ

3-បង្គោលចម្រឹងចំនួន២៥០ ដើម

4-លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញ១០ គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter