មន្ត្រីជំនាញបានចុះផ្សព្វផ្សាយ និងចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺដុំពកលើស្បែក សត្វគោ ក្របីជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ១៩ មករា ២០២២
120

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល

I- ស្ថានភាពទូទៅ - ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II- ស្ថានភាពចិញ្ចឹមសត្វ - ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ ក្របី 375.285ក្បាល សេះ101ក្បាល ជ្រូក28.768ក្បាល ចៀម78ក្បាល ពពែ2478ក្បាល ទា 1.060.177ក្បាល មាន់2.818.747ក្បាល ។

III- តំលៃសត្វ សាច់ និងផលិតផលសត្វ - សាច់គោ១គ.ក្រ ៤៥០០០រៀល - សាច់ជ្រូក ១គ.ក្រ ២៧០០០រៀល - សាច់មាន់ស្រែ ១គ.ក្រ ២៨០០០រៀល - សាច់មាន់៣ឈាម ១គ.ក្រ ១៧៥០០រៀល - ជ្រូករស់(កសិករ) ១គ.ក្រ ៨៥០០-៨៨០០រៀល - ជ្រូករស់(ក្រុមហ៊ុន) ១គ.ក្រ ៩០០០រៀល - មាន់ស្រែ ១គ.ក្រ ២០០០០រៀល - មាន់៣ឈាម ១គ.ក្រ ១៤០០០រៀល - ស៊ុតទាលេខ1តម្លៃ1គ្រាប់360រៀល លេខ2តម្លៃ 1គ្រាប់340រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់360 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ320រៀល

IV- លទ្ធផលសម្រេចបាន ១- ការងារសុខភាពសត្វ

១.១- ការងារសុខភាពសារធារណះ - មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

១.២- ការងារបសុព្យាបាល - ចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងដុំពក លទ្ធផលចាក់បាន ÷ សារទឹក បានគោ៤៦៤ក្បាល ក្របី ៥៤ ក្បាល និងជំងឺដុំពកបានគោ១៩៧ក្បាល ក្របី៥៣ ក្បាល នៅស្រុកពាមរក៍ និងស្រុកស្វាយអន្ទរ ។

២-ការងារផលិតកម្ម

៣-ការងារផ្សព្វផ្សាយបច្ចេកទេស - ចុះពិនិត្យមេីលការចិញ្ចឹមទា ននិងណែនាំពីបច្ចេកទេសដល់កសិករឈ្មោះ យ៉ៀម ថា មានទា 2500ក្បាល នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុក ពារាំង ។

៤-ការងារប្រជុំ និងសិក្ខាសាលា - ប្រជុំភ្នាក់ងារសុខភាពសត្វភូមិ រៀបចំកម្មវិធីចាក់វ៉ាក់សាំងសារទឹកគោ ក្របី នៅឃុំ ស្ពឺក អ្នកចូលរួមភ្នាក់ងារសុខភាពសត្វភូមិចំនួន6នាក់ សូមគោរពលោកប្រធាន - ប្រជុំសម្របសម្រួលបញ្ហាអាជីវករពិឃាតគោយកសាច់លក់ នៅផ្សារព្រៃព្នៅ ស្រុកពារាំង ដោយមានការចូលរួមពីលោក កង ឆារ៉ាត អនុប្រធានការិយាល័យ លោក ជំទប់ឃុំទី១ មន្រ្តីបសុពេទ្យ និងអាជីវករ សរុប៧នាក់ ស្រ្តី១ម្នាក់ ។ លទ្ឋផលសម្រេចបាន អាជីវករមានការឯកភាពតាមការសម្របសម្រួលរបស់អង្គប្រជុំ ។

ចំនួនអ្នកចូលទស្សនា
Flag Counter