លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ការងារការពារប្រភពធនធានជលផល៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងអភិរក្សជលផលបឹចក ឃុំល្វេរ ស្រុកស៊ីធរកណ្ដាល អនុវត្តបានចំនួន១ ករណី ពីបទនេសាទដោយឧបករណ៍នេសាទស្បៃមុង។ វត្ថុតាងត្រូវបានបំផ្លាញចោលនៅកន្លែងនេសាទមាន ៖
1-លូស្បៃមុងចំនួន១៤ មាត់
2-របាំងស្បៃមុងប្រវែង៩៨០ ម៉ែត្រ
3-បង្គោលចម្រឹងចំនួន៣២០ ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម