សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល
I- ស្ថានភាពទូទៅ
ការចិញ្ចឹមសត្វបានរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ ចង្អុលបង្ហាញ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃអង្គារ៩រោច ខែមគសិរ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី28ខែធ្នូ ឆ្នាំ2021នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II- ស្ថានភាពចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ 361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល ទា 629656ក្បាល មាន់ 2725847ក្បាល ។
III- តំលៃសត្វ សាច់ និងផលសត្វ
ស៊ុតទាលេខ1តម្លៃ1គ្រាប់370រៀល លេខ2តម្លៃ 1គ្រាប់350រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់360 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ320រៀល
IV- លទ្ធផលសម្រេចបាន ១- ការងារសុខភាពសត្វ
១.១- ការងារសុខភាពសារធារណះ - មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
១.២- ការងារព្យាបាល - មន្រ្តីជំនាញបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ចុះពិនិត្យ និងព្យាបាលគោឈឺ១ក្បាល នៅភូមិព្រៃខ្វែកឃុំស្វាយអន្ទរ របស់កសិករ យ៉ុន សិន គោសរុប៦ក្បាលឈឺ១ក្បាល ។
២- ការងារផ្សព្វផ្សាយបច្ចេកទេស - មន្រ្តីជំនាញបានចុះណែនាំបច្ចេកទេសចិញ្ចឹមមាន់ណែនាំបច្ចេកទេស ដល់កសិករ ឈ្មោះ ម៉េង គីមហ៊ាង មានមាន់4000ក្បាល នៅភូមិ ព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុក ពារាំង ។