មន្រ្តីជំនាញបានចុះណែនាំបច្ចេកទេសចិញ្ចឹមគោជូនដល់ប្រជាពលរដ្ឋ
ចេញ​ផ្សាយ ២៧ ធ្នូ ២០២១
133

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល

I- ស្ថានភាពទូទៅ

ខេត្តព្រៃវែងជាខេត្តមួយដែលមានប្រជាជនស្ទើរ ៨០% ប្រកបមុខរបរកសិកម្ម ក្នុងនោះក៍មានការចិញ្ចឹមសត្វផងដែរ វិស័យនេះបានរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ជាក់ស្តែងការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ 361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល ទា 629656ក្បាល មាន់ 2725847ក្បាល ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃសុក្រ៥រោច ខែមគសិរ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី24 ខែធ្នូ ឆ្នាំ2021នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II- តំលៃសត្វ សាច់ និងផលសត្វ

- ស៊ុតទាលេខ1តម្លៃ1គ្រាប់380រៀល លេខ2តម្លៃ 1គ្រាប់360រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់350 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ300រៀល

III- លទ្ធផលសម្រេចបាន

១- ការងារសុខភាពសត្វ

១.១- ការងារសុខភាពសារធារណះ - មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

១.២- ការងារព្យាបាល - មន្រ្តីជំនាញបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ចពិនិត្យ និងព្យាបាលគោឈឺ១ក្បាល មានរោគសញ្ញា ឡើងកំដៅ ដង្ហក់ ហៀទឹកមាត់ ការពិនិត្យសង្ស័យសាទឹក របស់កសិករ ចន សារិត គាត់មានគោសរុប៣ក្បាលឈឺ១ក្បាល នៅភូមិគគកើត ឃុំអង្គរទ្រេត ។

២- ការងារផ្សព្វផ្សាយបច្ចេកទេស - មន្រ្តីជំនាញបានចុះណែនាំបច្ចេកទេសចិញ្ចឹមគោ ដល់កសិករ សុឹម សុផល មានគោសរុប២៩ក្បាល បានណែនាំពីវិធានកាជីវសុវត្តភាព ការចាក់វ៉ាក់សាំង និងការដាំដំណាំចំណីសត្វ នៅភូមិអន្លងសឃុំរំលេចស្រុកសុីធរកណ្តាល និងចុះពិនិត្យមេីលការចិញ្ចឹមជ្រូករបស់កសិករ យ៉ន គីមហា បានណែនាំបច្ចេកទេស ចិញ្ចឹម ននិងចែកថ្នាំសម្លាប់មេរោគ គាត់មានជ្រូកមេ4ក្បាល នៅភូមិគ្រួស ឃុំព្រៃព្នៅ ស្រុក ពារាំង ។

ចំនួនអ្នកចូលទស្សនា
Flag Counter