មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត
ចេញ​ផ្សាយ ២៤ ធ្នូ ២០២១
282

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល

I- ស្ថានភាពទូទៅ៖ ខេត្តព្រៃវែងជាខេត្តមួយដែលមានប្រជាជនស្ទើរ ៨០% ប្រកបមុខរបរកសិកម្ម ក្នុងនោះក៍មានការចិញ្ចឹមសត្វផងដែរ វិស័យនេះបានរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ជាក់ស្តែងការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ 361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល ទា 629656ក្បាល មាន់ 2725847ក្បាល ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ ចង្អុរបង្ហាញ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍៤រោច ខែមគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី23 ខែធ្នូ ឆ្នាំ2021នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II- តំលៃសត្វ សាច់ និងផលសត្វ

- ស៊ុតទាលេខ1តម្លៃ1គ្រាប់390រៀល លេខ2តម្លៃ 1គ្រាប់370រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់350 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ300រៀល

III- លទ្ធផលសម្រេចបាន

១- ការងារសុខភាពសត្វ

១.១- ការងារសុខភាពសារធារណះ

- មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

- មន្រ្តីជំនាញបានចុះពិនិត្យ កន្លែងលក់មាន់របស់សហគមន៍កសិកម្ម ធនធានកសិករ នៅភូមិ ថ្មីក្រៅ ឃុំ រក្សជយ័ ពីការធ្វើអនាមយ័ និងវិធានជីវសុវត្ថភាព ។

២- ការងារផ្សព្វផ្សាយបច្ចេកទេស

- មន្រ្តីជំនាញចុះផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹមជ្រូក ដល់កសិករ យិន សាបាន នៅភូមិព្រៃចេក ឃុំព្រៃរំដេងមានជ្រូកមេ៦ក្បាល កូនទុកយកសាច់35ក្បាល បានឲ្យគាត់ធ្វើជីវសុវតិ្តភាព ហាមមនុស្សចេញចូលសេរី ធ្វើវ៉ាក់ សាំងតាមកម្មវីធី ឲ្យចំណីដែលមានគុណភាព និង ចុះពិនិត្យ និងផ្តល់បច្ចេកទេសចិញ្ចឹមមាន់ ដល់អ្នកចិញ្ចឹម ឈ្មោះ ឌុច សុភាព មានមាន់79ក្បាល (មេ17ក្បាល ជំទង់ 35ក្បាល កូន27ក្បាល ) នៅភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុក ពារាំង ។

ចំនួនអ្នកចូលទស្សនា
Flag Counter