មន្រ្តីជំនាញបានសហការណ៍ជាមួយមន្រ្តីវិទ្យាស្ថានជាតិស្រាវជ្រាវជំងឺឆ្លងសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះយកវត្ថុវិភាគលើសត្វមាន់ ចំនួន៤០ក្បាល និងសត្វទា ចំនួន៣០ក្បាល
ចេញ​ផ្សាយ ១៦ ធ្នូ ២០២១
139

សកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ។

I- ស្ថានភាពទូទៅ

- ខេត្តព្រៃវែងជាខេត្តមួយដែលមានប្រជាជនស្ទើរ ៨០% ប្រកបមុខរបរកសិកម្ម ក្នុងនោះក៍មានការចិញ្ចឹមសត្វផងដែរ វិស័យនេះបានរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ជាក់ស្តែងការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ 361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល ទា 629656ក្បាល មាន់ 2725847ក្បាល ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ ចង្អុរបង្ហាញ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃពុធ១១កើត ខែមគសិរ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី15 ខែធ្នូ ឆ្នាំ2021នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II- តំលៃសត្វ សាច់ និងផលសត្វ

- ស៊ុតទាលេខ1តម្លៃ1គ្រាប់390រៀល លេខ2តម្លៃ 1គ្រាប់370រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់350 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ300រៀល

III- លទ្ធផលសម្រេចបាន

១- ការងារសុខភាពសត្វ

១.១- ការងារសុខភាពសារធារណះ - មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។

១.២- ការងារចាក់វ៉ាក់សាំង - មន្រ្តីជំនាញ បានដឺកភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំង កការពារជំងឺប៉េស្តទា ដល់ទាកសិកឈ្មោះ សុភ័ក្រ ស្រីនា មានទា2500ក្បាល នៅភូមិ ព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុក ពារាំង ។

២- ការងារផ្សព្វផ្សាយបច្ចេកទេស - មន្រ្តីជំនាញបានចុះផ្សព្វផ្សាយ និងពិនិត្យកាចិញ្ជីមជ្រូករបស់កសិករឈ្មាះ ឆេីន សារ៉ន មានជ្រូក៨ក្បាលនៅភូមិជ្រៃគ្រហ៊ឹម និងណែនាំបច្ចេកទេសចិញ្ចឹមមាន់ ដល់កសិករ ឈ្មោះសុឹម សេត នៅភូមិតាសូ ឃុំធាយ មានមាន់សរុប ចំនួន173ក្បាល បានណែនពីការផ្ដល់ចំណី ការចាក់ថ្នាំការពារជម្ងឺ និងការធ្វើវិធានជីវសុវត្ថិភាព ។

៣-ការងារស្រាវជ្រាវ - មន្រ្តីជំនាញបានសហការណ៍ជាមួយមន្រ្តីវិទ្យាស្ថានជាតិស្រាវជ្រាវជំងឺឆ្លងសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះយកវត្ថុវិភាគលើមាន់៤០ក្បាល ទា៣០ក្បាល ( មាន់១០ក្បាលនិង ទា ១០ក្បាល នៅស្រុកកំពង់ត្របែក មាន់៣០ក្បាល និងទា២០ក្បាល នៅស្រុកស្វាយអន្ទរ) ។

៤- ការងារសិក្ខាសាលា និងប្រជុំផ្សេងៗ - លោកប្រធានការិយាល័យ បានចូលរួមប្រជុំ ដេញភាស៊ី សម្រាប់សត្តឃាតដ្ឋាន ស្រុកកំពង់ត្របែកនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter