សកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ៖
I- ស្ថានភាពទូទៅ
- ខេត្តព្រៃវែងជាខេត្តមួយដែលមានប្រជាជនស្ទើរ ៨០% ប្រកបមុខរបរកសិកម្ម ក្នុងនោះក៍មានការចិញ្ចឹមសត្វផងដែរ វិស័យនេះបានរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ជាក់ស្តែងការចិញ្ចឹមសត្វក្នុងខេត្តព្រៃវែងមានគោ 361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល ទា 629656ក្បាល មាន់ 2725847ក្បាល ។ ដោយយល់ឃើញថាវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ ចង្អុរបង្ហាញ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យប្រសើរឡើង ជាក់ស្តែងនៅថ្ងៃចន្ទ៩កើត ខែកត្តិក ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី9 ខែធ្នូ ឆ្នាំ2021នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II- តំលៃសត្វ សាច់ និងផលសត្វ - ស៊ុតទាលេខ1តម្លៃ1គ្រាប់390រៀល លេខ2តម្លៃ 1គ្រាប់370រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់350 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ300រៀល
III- លទ្ធផលសម្រេចបាន
១- ការងារសុខភាពសត្វ - មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ជាប្រចាំនៅទីសត្តឃាត និងកន្លែងតាំងលក់។
២- ការងារផ្សព្វផ្សាយបច្ចេកទេស - ចុះផ្សព្វផ្សាយកសិករចិញ្ចឹមមជ្រូកមេនៅភូមិកណ្តាលឃុំព្រៃរំដេង មានមេ៨ក្បាល សាច់៣៨ក្បាល កូនតូចទើបនិងកើត២៥ក្បាល បានណែនាំឲ្យគាត់អនុវត្តតាមវិធានជីវសុវត្ថិភាពជាប្រចាំ ។
៣-ការងារស្រាវជ្រាវ - មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានចុះយកវត្ថុវិភាគ លើសត្វជ្រូក និងគោនៅសត្តឃាតដ្ឋានស្រុកស្វាយអន្ទរ ៖ ការយកវត្ថុវិភាគ ជ្រូក១៧ក្បាល គោ៣ក្បាល ដើម្បីធ្វើតេស្តរកភាពស៊ាំ (អង់ទីគ័រ)នៃមេរោគ ដូចខាងក្រោម ៖ + ចំពោះជ្រូក ធ្វើតេស្តរកអង់ទីគ័រ វីរុស០៣ ប្រភេទ អ៊ុតក្តាម រលូតកូន (Brucellosis )និងប៉េស្តជ្រូកអាហ្រ្វិក (ASF )និងលើគោ យកឈាមសម្រាប់ធ្វើតេស្តរកអង់ទីគ័រនៃមេរោគ ០៣ប្រភេទដូចជាអ៊ុតក្តាម រលូតកូន និង Q Fever ។