មន្ត្រីជំនាញបានចុះផ្សព្វផ្សាយ និងផ្តល់បច្ចេកទេសចិញ្ចឹមគោបំប៉ន ជូនដល់ប្រជាពលរដ្ឋ
ចេញ​ផ្សាយ ១០ ធ្នូ ២០២១
133

សកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល៖

I- ស្ថានភាពទូទៅ - វិស័យសុខភាពសត្វ និងផលិតកម្មសត្វ មានសក្តានុពល ក្នុងការរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ដោយយល់ ឃើញថាអនុវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានយកចិត្តទុកដាក់ ចង្អុរបង្ហាញ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យស្របតាមយុទ្ធសាស្រ្តរបស់ ក្រសួងកសិកម្ន រុក្ខាប្រមាញ់ និងនេសាទ ជាក់ ស្តែងនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី9 ខែធ្នូ ឆ្នាំ2021នេះ ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

II- ស្ថិតិចិញ្ចឹមសត្វក្នុងខេត្តព្រៃវែង - គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។

III- លទ្ធផលសម្រេចបាន៖

១-ការងារផលិតកម្ម - ស៊ុតទាលេខ1តម្លៃ1គ្រាប់390រៀល លេខ2តម្លៃ 1គ្រាប់370រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់350 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ300រៀល ។

២-ការងារបសុព្យាបាល - មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ។ - មន្រ្តីជំនាញ បានដឹកនាំពេទ្យសត្វ ភូមិ ចុះចាក់ធ្វើ វ៉ាក់សាំង ការពារ ជំងឺប៉េស្តទាដល់ទា របស់កសិករ សាន ផល្លា មានទា3000ក្បាល នៅភូមិ ព្រៃស្រឡិត ឃុំព្រៃស្រឡិត ស្រុក ពារាំង ។

៣- ការងារផ្សព្វផ្សាយ - មន្រ្តីជំនាញ បានចុះពិនិត្យមើលស្ថានភាព ចិញ្ចឹមជ្រូករបស់កសិករ នៅឃុំក្របៅ ស្រុកកំចាយមារ និងបានចែកថ្នាំសំលាប់មេរោគបានចំនួន21គ្រួសារ បានណែនាំពួកគាត់ពីជំងឺឆ្លងសត្វពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រីក វិធានការអនាម័យ និងការធ្វើវិធានជីវសុវត្ថិភាព ។

- ចុះណែនាំបច្ចេកទេសចិញ្ចឹមគោបំប៉ន របស់កសិករ ទា ពិសិដ្ឋ នៅភូមិស្វាយកាប ឃុំធាយ គាត់មានគោ48 ក្បាល ផ្ទៃដីដាំស្មៅពូជពន្លូតលក្ខណ៍ ចំនួន0,35ហត បានណែនឲ្យគាត់ធ្វើឡជីវឧស្ម័ន ពង្រីកពួជសំណចំណីសត្វ និងការចាក់វ៉ាក់សាំង ។

ចំនួនអ្នកចូលទស្សនា
Flag Counter