នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីការផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីASPIRE នៅខេត្តព្រៃវែង។ នៅក្នុងដំណើរក្នុងបេសកម្មនេះ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបង្ហាញពីវឌ្ឍនភាពការអនុវត្តកម្មវិធីASPIRE និងចុះមើលការអនុវត្តបណ្តុំអាជីវកម្មរបស់កសិករ ដែលបានគាំទ្រដោយកម្មវិធីASPIRE នៅខេត្តព្រៃវែង។ នៅក្នុងបេសកកម្មនេះ មានកម្មវិធី:
ទី១. កិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តន៍កម្មវិធីASPIREនៅខេត្តព្រៃវែង។
ទី២.ចុះពិនិត្យក្រុមអាជីវកម្មបណ្តុំអំពៅ នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ។
ទី៣. ចុះពិនិត្យអាជីវកម្មបណ្តុំបន្លែ នៅភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរក៏
ទី៤. ចុះពិនិត្យក្រុមអាជីវកម្មចិញ្ចឹមកង្កែបនៅភូមិព្រែកតាសរ ឃុំអ្នកលឿង ស្រុកពាមរក៏ តាមរយ:បេសកកម្មនេះ ឯកឧត្តម ប្រធានក្រុមបេសកកម្មបានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីកម្មវិធីASPIRE ទាំងអស់ឲ្យពិនិត្យឆ្លុះបញ្ចាំងនូវបទពិសោធន៍តារយ:វិធីសាស្រ្ត និងសកម្មភាពនានា ដែលបានអនុវត្តន៍កន្លងមក ធ្វើកំណត់នូវវិធីសាស្ត្រផ្សព្វផ្សាយល្អៗ ក្នុងការជួយបង្កើនប្រាក់ចំណូលរបស់គ្រួសារកសិករ ដើម្បីបន្តការពង្រឹង និងពង្រីកនូវិធីសាស្រ្តនិងសកម្មភាពទាំងនោះឲ្យបានកាន់តែមានការរីកដុះដាលច្រើនថែមទៀត។