សកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល៖
I- ស្ថានភាពទូទៅ
- វិស័យសុខភាពសត្វ និងផលិតកម្មសត្វ មានសក្តានុពល ក្នុងការរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ដោយយល់ ឃើញថាអនុវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យស្របតាមយុទ្ធសាស្រ្តរបស់ ក្រសួងកសិកម្ន រុក្ខាប្រមាញ់ និងនេសាទ ។ ជាក់ ស្តែងនៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្កូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2021 ការិយាល័យបានអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖
II- ស្ថិតិចិញ្ចឹមសត្វក្នុងខេត្តព្រៃវែង
- គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។
III- លទ្ធផលសម្រេចបាន៖
១-ការងារផលិតកម្ម៖
- ស៊ុតទាលេខ1តម្លៃ1គ្រាប់480រៀល លេខ2តម្លៃ 1គ្រាប់460រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់360 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ300រៀល ។
២-ការងារបសុព្យាបាល៖
- ស្ថានភាពជំងឺសត្វនៅថ្ងៃនេះពុំមានជំងឺឆ្លងអ្វីគួរឲ្យកត់សំគាល់ ។
- មន្រ្តីជំនាញបានចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត និងបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ដេីម្បីធានានូវគុណភាពសុវត្ថិភាពសាច់ សំរាប់អ្នកបរិភោគ ។
៣-ការងារផ្សព្វផ្សាយ៖ - មន្រ្តីជំនាញបានចុះផ្សព្វផ្សាយការចិញ្ចឹមគោ ដល់កសិករ ជា លៀងនៅភូមិពងទឹក ឃុំព្រៃរំដេង គាត់មានមេគោពូជចំនួន២០ក្បាល បានណែនាំគាត់ឲ្យ ពង្រីកផ្ទៃដីដាំដំណាំចំណីសត្វ ធ្វើឡជីវឧស្ម័ន អនុវត្តវិធានជីវសុវត្ថិភាព និងចាក់វ៉ាក់សាំង ដើម្បីជៀសវាងការឆ្លងជម្ងឺដល់សត្វ។
៤-កិច្ចសហការណ៍ ៖- លោកអនុប្រធានការោយាល័យ និងមន្រ្តីជំនាញបានចូលរួមជាមួយគណះកម្មាការវាយតំលៃរបស់កម្មវិធី Aspire ថ្នាក់ជាតិ ចុះទៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ដោយមានការចូលរួមពី តំណាងថ្នាក់ជាតិ2នាក់ ទីប្រឹក្សាថ្នាក់ខេត្ត១នាក់ មន្រ្តីកសិកម្មស្រុក២នាក់កសិករចិញ្ចឹមមាន់១នាក់ ដើម្បីចង់ដឹងពីស្ថានភាពការចិញ្ចឺមមាន់ចាប់ពីភ្ញាស់រហូតដល់លក់ក្នុងសហគមន៍ចិញ្ចឺមមាន់របស់គាត់។
IV-បញ្ហាប្រឈម÷ គ្មាន