មន្រ្តីជំនាញការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល បានសហការណ៍ជា មួយមន្រ្តីនៃវិទ្យាស្ថានស្រាវជ្រាវជម្ងឺឆ្លងសត្វបានយកវត្ថវិភាគកន្លែងពិឃាតបក្សី លើមាន់៣០ក្បាល ទា៣០ ក្បាល
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២១
459

វិស័យសុខភាពសត្វ និងផលិតកម្មសត្វ មានសក្តានុពល ក្នុងការរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ដោយយល់ ឃើញថាអនុវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចង្អុរបង្ហាញ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យស្របតាមយុទ្ធសាស្រ្តរបស់ ក្រសួងកសិកម្ន រុក្ខាប្រមាញ់ និងនេសាទ ជាក់ ស្តែងនៅថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2021នេះ ការិយាល័យ បានចុះអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

- មន្រ្តីជំនាញរបស់ការិយាល័យ បានសហការណ៍ជា មួយមន្រ្តីនៃវិទ្យាស្ថានស្រាវជ្រាវជម្ងឺឆ្លងសត្វបានយកវត្ថវិភាគកន្លែងពិឃាតបក្សី លើមាន់៣០ក្បាល ទា៣០ ក្បាល (មាន់២០ក្បាលនិងទា២០ក្បាល នៅស្រុកស្វាយអន្ទរ មាន់១០ក្បាល និងទា ១០ក្បាល នៅស្រុកកំពង់ត្របែក ) ។

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វ ៖ - ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់480រៀល លេខ2តម្លៃ 1គ្រាប់460រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់360 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ300រៀល ។

II- ផ្នែកបសុព្យាបាល ៖

១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។

២-ការងារបសុព្យាបាល - មន្រ្តីជំនាញបានដឹកនាំភ្នាក់សុខភាពសត្វភូមិ ចាក់វ៉ាក់សាំងការពារជំងឺប៉េស្តទាដល់កសិករ ឈ្មោះ ហ៊ាង ធី មានទាចំនួន2500ក្បាល នៅភូមិព្រៃស្រឡិត ឃុំព្រៃស្រឡិត ស្រុក ពារាំង ។

III- ផ្នែកផ្សព្វផ្សាយ ៖

- មន្រ្តីជំនាញ បានចុះពិនិត្យមើលការចិញ្ចឹមជ្រូករបស់កសិករ សៀម ស៊ាប ចិព្ចឹាមជ្រូកមេ៤ក្បាលសាច់២៥ ក្បាលនៅភូមិព្រៃរំដេង ឃុំព្រៃរំដេង រួចចុះពិនិត្យមើលការដាំស្មៅពូជពន្លូតលក្ខ័ របស់កសិករ មៀន ម៉ុននៅភូមិអង្គរស ឃុំអង្ករស ទំហំ២០អារ គាត់មានគោចំនួន៩ ក្បាល និងផ្តល់ថ្មាំសម្លាប់មេរោគ ដល់កសិករ ប៊ូ សិទ្ធនៅភូមិបឹងក្រទឹប ឃុំជាងដែក ស្រុកកំពង់ត្របែក ចិញ្ចឹមជ្រូកមេ ៦ក្បាល និងកូន ៣៨ក្បាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter