មន្ត្រីជំនាញបានធ្វើតេស្តរកអង់ទីគ័រ វីរុស០៣ ប្រភេទ អ៊ុតក្តាម រលូតកូន (Brucellosis )ប៉េស្តជ្រូកអាហ្រ្វិក (ASF )និង Q Fever លើសត្វគោ និងសត្វជ្រូក
ចេញ​ផ្សាយ ១១ វិច្ឆិកា ២០២១
378

វិស័យសុខភាពសត្វ និងផលិតកម្មសត្វ មានសក្តានុពល ក្នុងការរួមចំណែក បង្កើតការងារ សន្តិសុខស្បៀង អាហាររូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ដោយយល់ ឃើញថាអនុវិស័យនេះ បានចូលរួមចំណែកជួយទ្រទ្រង់សេដ្ដកិច្ចជាតិ ដូចនេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចង្អុរបង្ហាញ និងបង្កភាពងាយស្រួលដល់ការិយាល័យក្នុងការអនុវត្តសកម្មភាពការងារ ឲ្យស្របតាមយុទ្ធសាស្រ្តរបស់ ក្រសួងកសិកម្ន រុក្ខាប្រមាញ់ និងនេសាទ ជាក់ ស្តែងនៅថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2021នេះ ការិយាល័យ បានចុះអនុវត្តសកម្មភាពការងារបានដូចខាងក្រោម ៖

- មន្ត្រីការិ.ផលិតកម្ម និងបសុព្យាបាលខេត្តបានចុះយកវត្ថុវិភាគ លើសត្វជ្រូក និងគោនៅសត្តឃាតដ្ឋានស្រុកស្វាយអន្ទរ ៖ ការយកវត្ថុវិភាគ ជ្រូក១៨ក្បាល គោ២ក្បាល ដើម្បីធ្វើតេស្តរកភាពស៊ាំ (អង់ទីគ័រ)នៃមេរោគ ដូចខាងក្រោម ៖

+ ចំពោះជ្រូក ធ្វើតេស្តរកអង់ទីគ័រ វីរុស០៣ ប្រភេទ អ៊ុតក្តាម រលូតកូន (Brucellosis )និងប៉េស្តជ្រូកអាហ្រ្វិក (ASF )និងលើគោ យកឈាមសម្រាប់ធ្វើតេស្តរកអង់ទីគ័រនៃមេរោគ ០៣ប្រភេទដូចជាអ៊ុតក្តាម រលូតកូន និង Q Fever ។

- លោកអនុប្រធានបានចូលរួមចែកសំភារៈបណ្តុំចិញ្ចឹមមាន់ ភូមិស្វាយទាប ឃុំអំពិលក្រៅ ដោយមានការចូល រួមពីលោក អៀង សុខុម ជាមេឃុំ មន្ត្រីសំរបសំរួលស្រុក ១នាក់ មន្ត្រីស្រុក២នាក់ ផ្សព្វផ្សាយឃុំ១នាក់ កសិករ ចូលរួម៤៥នាក់ ស្រី១៥នាក់ កសិករធ្វើបង្ហាញ២នាក់ សំភារៈទទួលបាន ទ្រុងដាក់កូនមាន់ កូនមាន់ ៦៣០ ក្បាល ចំណីសំរេច២៣បេ និងថ្នាំវីតាមីន

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វ ៖ - ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់480រៀល លេខ2តម្លៃ 1គ្រាប់460រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់360 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ300រៀល ។

៣-ការងារបង្កាត់សិប្បនិម្មិត៖ - មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតគោ បាន២ក្បាលនៅខេត្តកណ្តាល ។

II- ផ្នែកបសុព្យាបាល ៖

- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។

III- ផ្នែកផ្សព្វផ្សាយ ៖

- មន្រ្តីជំនាញ បានចុះពិនិត្យមេីលការចិញ្ចឹមកូនទា និងចែកថ្នាំសម្លាប់មេរោគ ដល់កសិករឈ្មោះស្រង់ ស្រ៊ាមានទា3500ក្បាល នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុក ពារាំង ។

ចំនួនអ្នកចូលទស្សនា
Flag Counter