នារសៀលថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួម អមដំណើរ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដើម្បីចូលរួម កិច្ចប្រជុំពិភាក្សាលើខ្លឹមសារ កិច្ចសហប្រតិបត្តិការអំពីការនាំចេញចូលទំនិញ រវាងខេត្តព្រៃវែង-ដុងថាប់ និងស្ថានភាពរបស់ប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវងខេត្តព្រៃវែង និងខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិកោះរកា-ធឿងភឿក។
នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូរខេត្តព្រៃវែង បានពិភាក្សាជាមួយសមភាគីខេត្តដុងថាប់ ដោយផ្តោតទៅលើការសហការ និងការសំរួលដោះដូរទំនិញឆ្លងដែននៃខេត្តទាំង២ ធ្វើយ៉ាងណាឲ្យការនាំចេញនាំចូលទំនិញទ្វេរភាគីនៃខេត្តទាំងពីរមានភាពប្រក្រតីឡើងវិញ និងឲ្យកាន់តែមានភាពល្អប្រសើរឡើង។
នៅក្នុងជំនួបនោះដែរ ក៏បានពិភាក្សាលើករណីផ្សេងៗ ដូចជាការឆ្លងដែនរបស់ប្រជាពរដ្ឋ ការឆ្លងជម្ងឺកូវីត១៩ និងកិច្ចសហការដទៃទៀតផងដែរ។