មន្ត្រីជំនាញចុះបង្កាត់សិប្បនិមិ្មតសត្វគោនិងសត្វជ្រូកជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង
ចេញ​ផ្សាយ ០២ វិច្ឆិកា ២០២១
152

សកម្មភាពការងារ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃចន្ទ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី1ខែវិច្ឆិការ ឆ្នាំ2021 ក្នុងបរិបទCovid-19 ដោយមានការយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យការិយាល័យជំនាញយកចិត្តទុកដាក់លើសុខភាពសារធាណះ និងសុខភាពសត្វ ជាក់ស្តែងនៅថ្ងៃនេះការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វ ៖ - ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់480រៀល លេខ2តម្លៃ 1គ្រាប់460រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់360 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ300រៀល ។

៣-ការងារបង្កាត់សិប្បនិម្មិត៖ - មន្រ្តីជំនាញបានចុះ បង្កាត់សិប្បនិម្មិតគោ បាន២ក្បាលនៅស្រុកពារាំង និងជ្រូក៤ក្បាល នៅស្រុកំពង់ត្របែក។

II- ផ្នែកបសុព្យាបាល ៖

- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។

III- ផ្នែកផ្សព្វផ្សាយ ៖

- ចុះពិនិត្យការចិញ្ចឹមកូនទារបស់កសិករ ស្រ៊ុន ណារី មានទា3500ក្បាល នៅភូមិទ្រា ឃុំកញ្ចុំ កសិករណាត ធី ចិញ្ចឹមគោ7ក្បាល (មេ5ក្បាល ឈ្មោ1ក្បាល កូន1ក្បាល )នៅភូមិមេលោង ឃុំព្រៃស្នៀត ស្រុក ពពារាំ កសិករ សុឹង ចប នៅភូមិត្រោក ឃុំជីផុចស្រុកមេសាងចិញ្ចឹមជ្រូកចំនួន123ក្បាល បានណែនាំពីបច្ចេកទេសចិញ្ចឹម ការចាក់វ៉ាក់សាំង របៀបចម្លងជំងឺពីសត្វ១ទៅសត្វ១ ការធ្វើអនាម័យ និងអនុវត្តវិធានជីវសុវត្ថិភាព ចំពោះអ្នកចិញ្ចឹមគោណែនាំឲ្យគាត់ដាំដំណាំចំណីសត្វ និងធ្វើឡជីវឧស្ម័ន ។

ចំនួនអ្នកចូលទស្សនា
Flag Counter