នៅព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងលោក ហ៊ី ធួក អភិបាលនៃគណ:អភិបាលស្រុកពារាំង និងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានអញ្ជើញចូលរួមក្នុងពិធីចែកសម្ភារដល់បណ្តុំអាជីវកម្មមាន់សាច់ចំនួន៤៥គ្រួសារ នៅភូមិអណ្តូង ឃុំមេសរប្រចន្ទ ស្រុកពារាំង ខេត្តព្រៃវែង ។ សម្ភារដែលបានផ្តល់ជូននេះរួមមាន ទ្រុងកូនមាន់១គ្រឿង កូនមាន់ចំនួន ២០ក្បាល និងចំណីមាន់ ០.៥បាវ ។
គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធននឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម