សកម្មភាពការងារ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃចន្ទ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី25 ខែតុលា ឆ្នាំ2021 ក្នុងបរិបទCovid-19 ដោយមានការយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ឲ្យការិយាល័យជំនាញយកចិត្តទុកដាក់លើសុខភាពសារធារណះ និងសុខភាពសត្វ ឲ្យស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម លើកំណើនការចិញ្ចឹមសត្វ ជាក់ស្តែងនៅថ្ងៃនេះការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖
I- ការងារផលិតកម្ម ៖
១- ស្ថិតិសត្វ ៖ - ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។
២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់480រៀល លេខ2តម្លៃ 1គ្រាប់460រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់360 លេខ2មួយគ្រាប់340រៀលលេខ3តម្លៃមួយ300រៀល ។
៣-ការងារបង្កាត់សិប្បនិម្មិត៖ - មន្រ្តីជំនាញបានចុះ បង្កាត់សិប្បនិម្មិតគោ ដោយដាក់អ័រម៉ូនអោយមេគោរកឈ្មោលក្នុងពេលតែមួយបានចំនួន6មេ នៅស្រុកពារាំង ។
II- ផ្នែកបសុព្យាបាល ៖
- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។
III- ផ្នែកផ្សព្វផ្សាយ ៖
- ចុះពិនិត្យការចិញ្ចឹមមាន់ របស់កសិករ ពោ ពុំ នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង មានមាន់សរុប៧០០ក្បាល កសិករ ឈុន ចាន់ណា មានទា សរុប៣៥០០ក្បាល ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ការចិញ្ចឹមគោបំប៉នរបស់កសិករ ទា ពិសិដ្ឋ ភូមិស្វាយកាប ឃុំធាយ ស្រុកបាភ្នំ មានគោចំនួន៣៤ក្បាល និងមានផ្ទៃដីដាំស្មៅ ពូជពន្លូតលក្ខណ៍ចំនួន៤៤អា បានណែនាំ ពីការចាក់វ៉ាក់សាំង វិធានការណ៍ការពារជំងឺ និងការកំដៅកូនមាន់ របៀបដាំស្មៅ ការជ្រើសរើសពូជស្មៅការផ្ដល់ចំណីសំរាប់បំប៉នដល់គោ អនាម័យទ្រុង និងអនុវត្តវិធានជីវសុវត្ថិភាព ចែកថ្នាំ និងបាញ់ថ្នាំសំលាប់មេរោគ នៅទ្រុងចិញ្ចឺមទា ។