មន្ត្រីជំនាញចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត
ចេញ​ផ្សាយ ២២ តុលា ២០២១
124

សកម្មភាពការងារ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃព្រហស្បត្តិ៍១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី21ខែតុលា ឆ្នាំ2021 ក្នុងបរិបទCovid-19 ដោយមានការយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យការិយាល័យជំនាញយកចិត្តទុកដាក់លើសុខភាពសារធារណះ និងសុខភាពសត្វ ឲ្យស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម លើកំណើនការចិញ្ចឹមសត្វ ជាក់ស្តែងនៅថ្ងៃនេះការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖

- មន្រ្តីជំនាញរបស់ការិយាល័យ បានចុះយកសំណាក១៩សំណាក (គោ២ ជ្រូក១៧ក្បាល) នៅសត្តឃាតស្រុកស្វាយអន្ទរ ដើម្បីរកវត្តមានជំងឺរលូតកូនលើគោក្របី និងជំងឺប៉េស្តជ្រូកអាហ្វ្រិក ។

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វ ៖ - ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់480រៀល លេខ2តម្លៃ 1គ្រាប់460រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់360 លេខ2មួយគ្រាប់340រៀល លេខ3តម្លៃ មួយ300រៀល ។

៣-ការងារបង្កាត់សិប្បនិម្មិត៖ - មន្រ្តីជំនាញបានចុះដកអ័រមូនគោ និងរងចាំការរកឈ្មោលរបស់មេគោ ដើម្បីធ្វើការបង្កាត់ នៅខេត្តត្បូងឃ្មុំ ។

II- ផ្នែកបសុព្យាបាល ៖

- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។

III- ផ្នែកផ្សព្វផ្សាយ ៖

- ចុះពិនិត្យការចិញ្ចឹមជ្រូករបស់កសិករ ប៊ូ ពិសិដ្ឋ នៅភូមិបឹងក្រទឹប ឃុំជាងដែក មានកូន៤៥ក្បាល មេ ៦ក្បាល និងពិនិត្យមើលឡជីវឧស្ម័ន និងការចិញ្ចឹមគោ របស់កសិករ ម៉ន ស្រីមុំ នៅភូមិពោធិ៍ ឃុំដូនកឺង ស្រុកកំចាយមារ បានណែនាំឲ្យគាត់ផ្តល់ចំណីដែលមានគុណភាព អនាម័យទ្រុង និងអនុវត្តវិធានជីវសុវត្ថិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter