សកម្មភាពការងារ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃសៅរ៍១០កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី16ខែតុលាឆ្នាំ2021 ក្នុងបរិបទ Covid-19 ដោយមានការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យការិយាល័យជំនាញយកចិត្តទុកដាក់លើសុខភាពសារធារណះ និងសុខភាពសត្វ ស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកំណើនការចិញ្ចឹមសត្វ ជាក់ស្តែងនៅថ្ងៃនេះការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖
- មន្រ្តីជំនាញរបស់ការិយាល័យ បានសហការណ៍ជាមួយមន្រ្តីវិទ្យាស្ថានស្រាវជ្រាវជំងឺ បសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះយកសំណាកកន្លែងស្តុកបក្សីរស់ (លើទា និងមាន់រស់) នៅភូមិស្វាយអន្ទរ២ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ចំនួន40សំណាក(ទា20 មាន់20) ដើម្បីរកវត្តមាននៃជំងឺផ្តាសាយបក្សី ។
I- ការងារផលិតកម្ម ៖
១- ស្ថិតិសត្វ ៖ - ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក14239ក្បាល ចៀម91ក្បាល ពពែ712 ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។
២-តំលៃផលិតផលសត្វ ៖ - ស៊ុតទាលេខ1តម្លៃ1គ្រាប់៥០០រៀល លេខ2តម្លៃ 1គ្រាប់៤៨០រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់៣៥០ លេខ2មួយគ្រាប់៣៣០រៀល លេខ3តម្លៃ មួយ300រៀល ។
II- ផ្នែកបសុព្យាបាល ៖
១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអនាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សាច់ ។