មន្ត្រីជំនាញចុះពិនិត្យអនាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាតដ្ឋាន...
ចេញ​ផ្សាយ ១៤ តុលា ២០២១
124

សកម្មភាពការងារ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃពុធ៧កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី13ខែតុលាឆ្នាំ2021 ក្នុងបរិបទCovid-19 ដោយមានការដឺកនាំប្រកបដោយភាពឆន្ទះ និងបង្កភាពងាយស្រួលរបស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វ ៖ - ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ - ស៊ុតទាលេខ1តម្លៃ1គ្រាប់៥០០រៀល លេខ2តម្លៃ 1គ្រាប់៤៨០រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់៣៥០ លេខ2មួយគ្រាប់៣៣០រៀល លេខ3តម្លៃ មួយ300រៀល ។

៣- ការងារចិញ្ចឹមសត្វ ៖ - មន្រ្តីជំនាញបានចុះពិនិត្យមើលការចិញ្ចឹមជ្រូករបស់កសិករ កែវ សុផារួត នៅភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ មានមេ១ក្បាល សាច់៣ក្បាល បានណែនាំឲ្យគាត់ចាក់វ៉ាក់សាំង អនុវត្តវិធានជីវសុវត្ថិភាព និងបង្កាត់ដោយសិប្បនិម្មិត ។

៤-ការបង្កាត់សិប្បនិម្មិត ៖ - មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតគោបាន2ក្បាល នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

II- ផ្នែកបសុព្យាបាល ៖

១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអនាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សាច់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter