មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិត សត្វគោ និងជ្រូកជូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង
ចេញ​ផ្សាយ ១១ តុលា ២០២១
263

សកម្មភាពការងារ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃសុក្រ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី8 ខែតុលាឆ្នាំ2021 ក្នុងបរិបទCovid-19 ដោយមានការដឺកនាំប្រកបដោយភាពឆន្ទះ និងបង្កភាពងាយស្រួលរបស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វ ៖ - ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ - ស៊ុតទាលេខ1តម្លៃ1គ្រាប់៥០០រៀល លេខ2តម្លៃ 1គ្រាប់៤៨០រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់៣៥០ លេខ2មួយគ្រាប់៣៣០រៀល លេខ3តម្លៃ មួយ300រៀល ។

៣-ការបង្កាត់សិប្បនិម្មិត ៖ - មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតជ្រូកបាន៣ក្បាល នៅស្រុកកំពង់ត្របែក និងគោបាន២ក្បាល នៅស្រុកពារាំង។

II- ផ្នែកបសុព្យាបាល ៖

- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអនាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សាច់ ។

III- ផ្នែកផ្សព្វផ្សាយ ៖

- ចុះណែនាំបច្ចេកទេសចិញ្ចឺមសត្វបាន៣គ្រួសា គឺកសិករ ចាន់ ហេង មានទាសរុប ៣៤០០ក្បាល និងកសិករ សារឹម ហួរ មានមាន់សរុប ៩៥ក្បាល (មេ១៩ក្បាល ជំទង់២៦កូន៥០ក្បាល)នៅឃុំព្រៃព្នៅ ស្រុកពារាំង និងកសិករនៅស្រុកកំពង់ត្របែក ចិញ្ចឹមក្របីចំនួន១៧ក្បាល បានណែនាំឲ្យគាត់ធ្វើអនាម័យ ធ្វើវ៉ាក់សាំង និងអនុវត្តវិធានជីវសុវត្ថិភាព ជាប្រចាំ ។

ចំនួនអ្នកចូលទស្សនា
Flag Counter