សកម្មភាពការងារ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃអង្គារ-ពុធ៧-៨រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី28-29ខែកញ្ញា ឆ្នាំ2021 ក្នុងបរិបទCovid-19 ដោយមានការដឺកនាំប្រកបដោយភាពឆន្ទះ និងបង្កភាពងាយស្រួលពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖
- លោកអនុប្រធានការិយាល័យ បានអមដំណើរលោកប្រធានមន្ទីរ ចូលរួមចែកពូជមាន់ ចំណីមាន់នឹងទ្រុងដាក់កូនមាន់ ដល់ក្រុមកសិករស្ម័គ្រចិត្តបង្កើតបណ្តុំអាជីវកម្ម ផលិតកម្មមាន់ស្រែ ចំនួន ៣២ គ្រូសារ នៅ ភូមិ គោកក្រសាំង ឃុំ គោកគង់កើត ស្រុក កញ្ជ្រៀច ខេត្តព្រៃវែង រួចបន្តចុះពិនិត្យការដាំដំណាំចំណីសត្វ របស់កសិករ មានគោ៩ក្បាល ដាំស្មៅលើផ្ទៃដី០.៥ហត ។
- មន្រ្តីជំនាញ បានសហការណ៍ជាមួយមន្រ្តីវិទ្យាស្ថាន នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះយកវត្ថវិភាគ លើមាន់២០ក្បាល ទា២០ក្បាល ដើម្បីរកវត្តមានជំងឺផ្តាសាយបក្សី នៅស្រុកកំពង់ត្របែក និងស្រុកស្វាយអន្ទរ ។
I- ការងារផលិតកម្ម ៖
១- ស្ថិតិសត្វ ៖ - ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។
២-តំលៃផលិតផលសត្វ ៖ - ស៊ុតទាលេខ1តម្លៃ1គ្រាប់480រៀល លេខ2តម្លៃ 1គ្រាប់460រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់360 លេខ2មួយគ្រាប់340រៀល លេខ3តម្លៃ មួយ300រៀល ។
៣-ការបង្កាត់សិប្បនិម្មិត ៖ - មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតគោបាន២ក្បាល នៅស្រុកព្រះស្តេច និងក្រុងព្រៃវែង និងជ្រូកបាន៤ក្បាល កើតកូនបាន២៤ក្បាល នៅស្រុកកំពង់ត្របែក ។
II- ផ្នែកបសុព្យាបាល ៖
១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអនាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សាច់ ។
២- ការព្យាបាលសត្វ៖ - ចុះព្យាបាលគោឈឺ បាន2ក្បាល រោគសញ្ញា សង្ស័យជំងឺដុំពកស្បែក ។
III- ផ្នែកផ្សព្វផ្សាយ ៖
- មន្រ្តីជំនាញបានចុះផ្សព្វផ្សាយជម្ងឺដុំពកលើស្បែក បាន១ដង មានគោ៩ក្បាល ក្នុងនោះបានចែកថ្នាំប្លឺមេទិលឡែន ដល់ម្ចាស់សត្វដែលមានសត្វឈឺផងដែរ នៅស្រុកព្រះស្តេច ។ - ចុះណែនាំបច្ចេកទេសចិញ្ចឺមកូនទាដល់កសិករ ស្រ៊ា នា មានកូនទាសរុប ៣៥០០ក្បាល នៅឃុំព្រៃព្នៅ ស្រុកពារាំង បានណែនាំឲ្យគាត់ចាក់វ៉ាក់សាំង និងអនុវត្តវិធានជីវសុវត្ថិភាព ។