លោក អុ៊ក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួមចែកពូជមាន់ ចំណីមាន់ នឹងទ្រុងដាក់កូនមាន់​ ដល់ក្រុមកសិករស្ម័គ្រចិត្តបង្កើតបណ្តុំអាជីវកម្ម ផលិតកម្មមាន់ស្រែ ជូនដល់ប្រជាពលរដ្ឋជាសមាជិក ចំនួន​៣២​គ្រូសារ
ចេញ​ផ្សាយ ២៨ កញ្ញា ២០២១
156

ថ្ងៃអង្ការ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០២១ លោក អុ៊ក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួមជាមួយសហការីមន្ត្រីក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអកាសធាតុ (ASPIRE) បានចូលរួមចែកពូជមាន់ចំណីមាន់នឹងទ្រុងដាក់កូនមាន់​ដល់ក្រុមកសិករស្ម័គ្រចិត្តបង្កើតបណ្តុំអាជីវកម្ម ផលិតកម្មមាន់ស្រែ ជូនដល់ប្រជាពលរដ្ឋជាសមាជិក ចំនួន​៣២​គ្រូសារ នៅ ភូមិ គោកក្រសាំង ឃុំ គោកគង់កើត ស្រុក​កញ្ជ្រៀច​ខេត្តព្រៃវែង

ចំនួនអ្នកចូលទស្សនា
Flag Counter