ពិធីផ្តល់សម្ភារៈកសិកម្ម (ជី និងថ្នាំកសិកម្ម) ដល់ក្រុមបណ្តុំអាជីវកម្មស្រូវចំណី ចំនួន៦២គ្រួសារ
ចេញ​ផ្សាយ ២១ កញ្ញា ២០២១
145

ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីផ្តល់សម្ភារៈកសិកម្ម(ជី និងថ្នាំកសិកម្ម)ដល់កសិករជាសមាជិកបណ្តុំអាជីវកម្មស្រូវចំណី នៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានការចូលរួមអភិបាលរងស្រុកបាភ្នំ មន្ត្រីកម្មវិធីASPIRE ក្រុមប្រឹក្សាឃុំ និងកសិករជាសមាជិកបណ្តុំចំនួន៦២គ្រួសារ ។

គាំទ្រដោយកម្មវិធីការផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធននឹងការប្រែប្រួលអាកាសអាតុ(ASPIRE) ។

ចំនួនអ្នកចូលទស្សនា
Flag Counter